អាល់កុលក្លែងក្លាយ និងពពុះសណ្តែកមានផ្ទុកសារធាតុគីមី ត្រូវបានដកហូតនៅខេត្តស្វាយរៀង

0
8

ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តនិង អាជ្ញាធរដែនដី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យទំនិញតាមឃ្លាំង កន្លែងលក់ទំនិញ ម៉ាត និងឱសថស្ថាននានា នៅក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។

ជាលទ្ធផលមន្ត្រីជំនាញបាន រកឃើញ និងដកហូត អាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៤៥លីត្រ និងពពុះសណ្តែកផ្ទុកសារធាតុគីមីចំនួន ២គីឡូក្រាម យកមកកម្ទេចចោលតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here