គោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាលនៅស្រុកឱរ៉ាល់

0
11

កំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងគោយន្តបុកម៉ូតូ បណ្តាលឲ្យមនុស្សចំនួន៣ នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៩និង២០នាទី ចំណុចលើផ្លូវលំ មុខសាលាបឋមសិក្សាល្ងឹម ស្ថិតក្នុងភូមិអូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមានគោយន្ត១គ្រឿង ម៉ាកKUBOTA ពណ៌ក្រហម កម្លាំង១៥.៥សេស មានសណ្តោងរទេះដឹកអុសការេ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុស្រាប់តែទៅបុកម៉ូតូ១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 10-4339 (គ្មានមួក គ្មានកញ្ចក់) បើកបរដោយឈ្មោះម៉ម ស្រីលាភ អាយុ១៨ឆ្នាំ របួសបាក់ជើងខាងឆ្វេង(ធ្ងន់) អ្នករួមដំណើៈ១-ឈ្មោះម៉ម ស្រីល័ក្ខ អាយុ២៦ឆ្នាំ របួសបាក់ជើងខាងឆ្វេង(ធ្ងន់) ២-ឈ្មោះសុវណ្ណ សួស្ដី ភេទស្រី អាយុ១៨ឆ្នាំ របួស(ស្រាល) ទាំង៣នាក់ មានទីលំនៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈកំពុងបើកបរបញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចបន្តថា ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកសំរោង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ រីឯវត្ថុតាងទាំង២ ត្រូវបានចាប់ យកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here