ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា កម្ពុជា គាំទ្រ ការ ស្វែងរកប្រភពនៃមេរោគកូវីដ-១៩ តាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation)។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «កម្ពុជាគាំទ្រក្នុងការស្វែងរកប្រភព នៃមេរោគនេះ តាមបែបវិទ្យាសាស្ត្រ និងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់ឧបាយកលនយោបាយ លើលទ្ធផលវិទ្យាសាស្ត្រ (political manipulation) និងការដាក់បន្ទុកដល់អ្នកដទៃ ដោយគ្មានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់»៕













