រន្ទះបាញ់រោងប៉ះកង់ម៉ូតូ ឆេះអស់ទាំងស្រុង តែសំណាងគ្មានមនុស្សរបួស

0
14

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០នាទី មានករណីគ្រោះថ្នាក់ អគ្គិភ័យដោយធម្មជាតិ (រន្ទះបាញ់)១ករណី នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ស្វាយ វាសនា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីអគ្គិភ័យនេះ បណ្តាលឲ្យឆេះតូបប៉ះកង់ អស់ចំនួន១ខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី សរសរឈើក្រាក់លាយសរសរឈើជ្រុង មានទំហំ៣ម៉ែត្រ×៤ម៉ែត្រសាងសង់នៅលើដីចំណីស្ទឹងនិងម៉ូតូម៉ាកកូនទា១គ្រឿង ម៉ាស៊ីនបំពង់ខ្យល់ ចំនួន១គ្រឿង និងសម្ភារគ្រឿងបន្លាស់កង់មួយចំនួនទៀត និងមិនប៉ះពាល់ដល់មនុស្សទេ។

ម្ចាស់តូបឈ្មោះឡឹប ភួង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ករណីនេះសមត្ថកិច្ចបានចេញអន្តរាគមន៍ភ្លាមៗ និងបានប្រើប្រាស់រថយន្ត អគ្គីភ័យ២គ្រឿង ក្នុងនោះរថយន្ត អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង១គ្រឿង និងរថយន្តរបស់ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់១គ្រឿង ប្រើប្រាស់ទឹកបាញ់ពន្លត់អគ្គិភ័យ អស់ចំនួន១រថយន្ត ទើបគ្រប់គ្រងស្ថានការបាន ទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here