សម្ដេចតេជោ៖ អ្នករត់កង់បី និងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ជាអាទិភាព នៃការចាក់វ៉ាក់សាំងដូសទី៣ នាពេលខាងមុខ

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា យើងនឹងខិតខំចាក់វ៉ាក់សាំងដូសទី៣ ដោយផ្តើម ចេញពីរាជធានីភ្នំពេញ នៅក្នុងខែតុលា ឆ្នាំ២០២១នេះ ក្នុងនោះបងប្អូនកង់បី និងសេដ្ឋកិច្ចក្រៅប្រពន្ធ័ ជាអាទិភាព នៃការចាក់ជូន ឲ្យបានឆាប់នាពេលខាងមុខ។

តាមរយៈ comment តបទៅនឹងគណនីហ្វេសប៊ុក ឈ្មោះ “ហៀឆាយ” ដោយបានសរសរថា «សូមសម្ដេចពុក មេត្តាជួយអោយខាងអ្នករត់កងបី ឆាប់បានចាក់ផង ព្រោះខ្ញុំអ្នករត់កង់បី ចង់ចាក់ណាស់»។

ឆ្លើយតបទៅនឹងសំណូមពរខាងលើ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងនឹងខិតខំចាក់ ដោយផ្តើមចេញ ពីរាជធានីភ្នំពេញ នៅក្នុងខែតុលា ២០២១នេះ។
បងប្អូនកង់បីនិងសេដ្ឋកិច្ច ក្រៅប្រពន្ធ័ជាអាទិភាពនៃការចាក់ជូនឱយបានឆាប់»។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,៤៧០,៦៥៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here