ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវិដ១៩ថ្មីចំនួន ៦៥៣នាក់ទៀត ជាសះស្បើយចំនួន ៤៦៣នាក់ និងស្លាប់ចំនួន ៩នាក់។
ក្នុងចំណោមអ្នកឆ្លងទាំង ៦៥៣នាក់ មានករណីឆ្លងសហគមន៍ចំនួន ៥២៣នាក់ និងអ្នកដំណើរពីបរទេសចំនួន ១៣០នាក់។
គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០១ ៤៤៣នាក់ អ្នកជាសះស្បើយចំនួន ៩៥ ៣៦៧នាក់ និងអ្នកស្លាប់ចំនួន ២ ០៦៧នាក់ ៕