ភ្នំពេញ៖ អគ្គិសនីកម្ពុជា(EDC)បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានានិងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
អគ្គិសនីកម្ពុជាបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕
ជ្រាបកាន់តែច្បាស់សូមអានសេចក្ដីជូនដំណឹងលម្អិត នៅខាងក្រោយ៖