រកឃើញអ្នកឆ្លងកូវីដថ្មី ៦៩៣នាក់ ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ ១១នាក់

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៦៩៣នាក់ ជាសះស្បើយ ៤៤៣នាក់ និងស្លាប់ ១១នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៦៩៣នាក់ មានករណីឆ្លងសហគមន៍ ៥៨១នាក់ និងអ្នកដំណើរពីបរទេស ១១២នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១០២.១៣៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៩៥.៨១០នាក់ និងអ្នកស្លាប់ ២.០៧៨នាក់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here