បុរសម្នាក់បើកអេស្ការវ៉ាទ័រ កាចព្រៃសុខៗ ផ្ទុះមីនតោន សំណាងរងរបួសស្រាល

0
8

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសស្រាល ក្នុងករណីផ្ទុះមីនតោន ខណៈពេលអេស្ការវ៉ាទ័រ ១គ្រឿងកំពុងកាចព្រៃ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត។

តាមការរាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា គ្រឿងចក្រអេស្ការចុះកាច់ព្រៃ ត្រង់ចំណុចចំការខាងលើ បណ្តាលឲ្យប៉ះនឹងមីនតោន ១គ្រាប់ បណ្តាលឲ្យអ្នកបើកបររងរបួសស្រាល ជនរងគ្រោះឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ ចំនែកអេស្ការ រងការខូចខាត ត្រង់ផ្នែកកញ្ចក់ខាងមុខ។

លោកអធិការនគរបាលស្រុក បានបញ្ជូនកម្លាំងទៅ ដល់កន្លែងកើតហេតុ លោកវរសេនីយ៍ទោ ម៉ែន រីម បានឱ្យដឹងថាចំណុចដែល មានករណីផ្ទុះមីនតោននេះ ជាសមរភូមិប្រយុទ្ធគ្នា ពីមុនមកហើយរហូតមកដល់ ពេលនេះមិនទាន់មានការបោសសំអាត រំដោះយកយុទ្ធភ័ណ្ឌពីក្នុងដី អស់នៅឡើយទេ។ នៅពេលនេះមន្រ្តីជំនាញ នៃអង្គភាពស៊ីម៉ាកCMAC បានពិនិត្យនិងហ៊ុំព័ទ្ធចំណុចនោះទុក ដើម្បីធ្វើការបន្តនៅថ្ងៃស្អែកទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here