ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តចំនួន ៣ គឺមានខេត្តស្វាយរៀង ខេត្តសៀមរាប និងខេត្តកំពង់ចាម បានបន្តចុះត្រួតពិនិត្យ តាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុងស្រុកស្វាយជ្រំ នៃខេត្តស្វាយរៀង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៃខេត្តសៀមរាប និងក្រុងកំពង់ចាម នៃខេត្តកំពង់ចាម ដោយបានរកឃើញស្ថានីយ/ដេប៉ូមិនអនុលោម ចំនួន ៧ ទីតាំង ក្នុងចំណោម ១៧ទីតាំងក្នុងខេត្តទាំង ៣ខាងលើ និងបានពិន័យទៅតាមច្បាប់ ដែលមានចែងផងដែរ។













