កងទ័ពកងពលតូចថ្មើរជើងលេខ៥២ ទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

0
9

បាត់ដំបង៖ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឃន៍ជនបទ បានដឹកនាំប្រតិភូសម្ព័ន្ធមេត្រីភាព អញ្ជើញចុះសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងបាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ដៃកងទ័ព នៃកងពលតូចថ្មើរជើងលេខ៥២ និងមានការអញ្ជើញចូលរួមអមដំណើរ លោកឧត្តមសេនីយ៍ទោ ស គឹមប៉ាក មេបញ្ជាការរង និងលោកនាយសេនាធិការរង ប្រចាំទិសទី៣ យោធភូមិភាគទី៥ ពិធីអបអរសាទរនេះប្រព្រិត្តទៅ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្ថិតនៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពល សូមសំដែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ដល់ស្ថាប័នសម្ព័ន្ធមេត្រីភាព ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង. ពោធិ៍សាត់. ប៉ៃលិន. និងខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ តែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃយោធិនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

លោកមេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរខេត្តទាំងបួនដែលជា
និច្ចកាលតែងបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់អង្គភាពយើងខ្ញុំ នាពេលកន្លងមក និងសូមជូនពរ ឯកឧត្តម អធិបតី គណៈអធិបតី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងជៀសផុសពីជំងឺកូវីដ១៩ ទាំងអស់គ្នា។

ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥២រួមមាន ៖ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ២៤,០០០,០០០ លានរៀលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here