នោះ! អ្នកប្រើប្រាស់ iOS 15 និង Messages សូមមានការប្រុងប្រយ័ត្ន

0
6

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាព របស់ពួកគេដែលបាន ទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។

ភាពចន្លោះប្រហោងនេះ កើតឡើងនៅពេលដែល អ្នកប្រើប្រាស់បានទាញ យករូបភាពពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ប៉ុន្តែរូបភាពទាំងនោះត្រូវបាន លុបចោលនៅពេលដែល ទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារ ដែលមានរូបភាពទាំងនោះ ចេញពីកម្មវិធី Messages។

ដូច្នេះប្រសិនបើលោកអ្នក មានរូបថតសំខាន់ៗ ដែលចង់រក្សាទុកនៅក្នុង Photos ឬប្រព័ន្ធ iCloud លោកអ្នកគួរតែចៀសវាង លុបរូបថតទាំងនោះចេញពីកម្មវិធី Messages នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់មួយចំនួន ដែលកំពុងតែប្រើ កម្មវិធីសាកល្បងជំនាន់ iOS 15.1 ក៏កំពុងតែជួបនឹងបញ្ហានេះផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here