ក្រសួងទេសចរណ៍ នឹងប្រកាសផ្សព្វផ្សាយជាផ្លូវការ ក្នុងការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប

0
8

ភ្នំពេញ៖ ក្រសួងទេសចរណ៍ គ្រោងនឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាម

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីនេះ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ ដោយប្រើកម្មវិធី ដោយធ្វើការ Host ផ្ទាល់ពីសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាបផ្ទាល់តែម្ដង។

ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១២០៣៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័ត កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១។

ដើម្បីជាសក្ខីភាពនៃការប្រកាសឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១២០៣៥ ក្រសួងទេសចរណ៍ក៏បានអំពាវនាវឱ្យសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here