ភ្នំពេញ៖ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងសាងសង់ផ្លូវជាតិលេខ ៦០បេ (ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងតំណាងក្រុមហ៊ុនសាងសង់ (Shanghai Construction Group)។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការងាររៀបចំផែនការមេសម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ៦០បេ(ក្រុងក្រចេះ-កំពង់ថ្ម ខេត្តកំពង់ធំ) និងពិភាក្សាលើ Alignment AនិងB ក្នុងការពិនិត្យលទ្ធភាពលើផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗទៀត ដើម្បីជំរុញឱ្យគម្រោងសាងសង់ខាងលើនេះអាចអនុវត្តទទួលបានលទ្ធផលល្អ។
ថ្លែងនាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនសាងសង់ Shanghai Construction Group សូមបន្តរៀបចំបែបបទនីតិវិធីឱ្យបានចប់សព្វគ្រប់ ដើម្បីពន្លឿនគម្រោងការងារសាងសង់ឱ្យបានឆាប់រហ័សផងដែរ៕




