ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាដ៍ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រា.បករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុ.ធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់។
ជនសង្ស័យជនជាតិវៀតណាមចំនួន០៥ នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ១.ហ្វាម ឌឹកគឿង ប្រុស អាយុ ២៨ ឆ្នាំ
, ២.កាប ឌឹកអាញ់ ប្រុស អាយុ ៣៨ ឆ្នាំ, ៣.ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ ឆ្នាំ, ៤. ង្វៀង វ៉ាន់មិ ប្រុស អាយុ ៣៣ ឆ្នាំ, ៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ ២៥ ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់យក និងដកហូតសម្ភារ:វត្ថុតាងរួមមាន៖- ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម – ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី ទម្ងន់ ២៣៤៣,៩៥ក្រាម – ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g។ – អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤ គ្រាប់- រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង-លិខិតឆ្លងដែន ០២ ក្បាល – អត្តសញ្ញាណបណ្ណ័វៀតណាម០១ សន្លឹក – ប្រាក់ដុល្លា 1000ដុល្លារ- ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕



