ដំណឹងល្អ ! ប្រជាជនអាចរៀប អាពាហ៍ពិពាហ៍ បានឡេីងវិញហេីយ

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ សម្របសម្រួលអនុញ្ញាតឱ្យប្រជាជនអាចរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីឡើងវិញក្រោយទទួលបានលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ចំពោះអ្នកពាក់ព័ន្ធព្រឺត្តិការណ៍៣វិច្ឆិកា ។ នេះបេីយោងតាមសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើរ ទៅ កាន់ អាជ្ញាធរ នៅមុននេះបន្តិច។

ជាមួយ គ្នានោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអោយសាលារៀននៅរាធានីភ្នំពេញ និងពហុកីឡដ្ឋានអូឡាំពិក បើកដំណើរការឡើងវិញ នៅថ្ងៃទី២៣ វិច្ឆិកា ខាងមុខផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here