សម្ដេចក្រឡាហោម ស ខេង ប្រាប់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារធនធានធម្មជាតិឲ្យបាន

0
14

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាការពារឲ្យបានធនធានធម្មជាតិ ដើម្បីទទួលបានការគាំទ្រពីពលរដ្ឋទាក់ទាញទេសចរ និងអ្នកវិនិយោគ។

ក្នុងពិធីសម្រួលភារកិច្ច និងចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី សម្ដេច ស ខេង មានប្រសាសន៍ថា «ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ត្រូវតែធានាថាការពារឱ្យបាននូវធនធានធម្មជាតិ ដែលការងារនេះគឺជាយុទ្ធសាស្រ្ត ដើម្បីទាក់ទាញការគាំទ្រពីពលរដ្ឋ ទាក់ទាញទេសចរទាក់ទាញការវិនិយោគ ដោយមិនត្រូវចាត់ទុកបញ្ហានេះជាបញ្ហាធម្មតានោះឡើយ ពីព្រោះការងារនេះគឺជាការងារដើម្បីផលប្រយោជន៍ជាតិ ប្រជាជន និងកូនចៅជំនាន់ក្រោយ»។

សម្ដេចបានផ្ដល់ការលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្ត ពិសេសខេត្តដែលសំបូរធនធានធម្មជាតិដូចជាព្រៃឈើជាដើមអាចពិចារណារៀបចំប្រតិទិនទៀងទាត់ ដើម្បីរួមគ្នាជិះឧទ្ធម្ភាចក្រពិនិត្យស្ថានភាពព្រៃឈើនិងធនធានធម្មជាតិដោយមិនត្រូវពឹងអាស្រ័យតែទៅលើការជិះរថយន្ត ឬដើរមើលនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here