ភ្នំពេញ÷ ឆ្លើយតប ទៅនឹង សំនួរ អ្នកសារព័ត៌មាន ពាក់ព័ន្ធ នឹង ការដក រូបថត អ្នក វិជ្ជមាន វីរុស កូ វីដ -១៩ ចេញពី ក្នុង សេចក្តីប្រកាស ព័ត៌មាន របស់ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី ន រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងសុខាភិបាល បាន ពន្យល់ថា ការធ្វើ ដូច្នេះ គឺជា ផ្នែក មួយ នៃ ការគោរព សិទ្ធ បុគ្គល ហើយ ការដាក់ រូបថត នេះ គឺ អំឡុងពេល នៃ សកម្មភាព ប្រតិបត្តិ ការរុករក។ នេះបើយោងតាមAKP។
លោកស្រីបាន បន្ថែមថា “ យើង ដាក់ រូបថត នៅពេលដែល កំពុង រុករក ប៉ុណ្ណោះ តែ ពេលនេះ ពុំ ត្រូវការ ទៀត ទេ ដោយ យើង ត្រូវគោរព សិទ្ធិ បុគ្គល ផងដែរ ប៉ុន្តែ ក្នុងអំឡុង ពេលនេះ គឺ យើង ត្រឹម ដាក់ឈ្មោះ សិន ហើយ នៅពេលដែល យើង គ្រប់គ្រង ស្ថានការណ៍ បាន ទាំងស្រុង នោះ ក្រសួង នឹង បន្ត ដក ទាំង ឈ្មោះ អ្នក វិជ្ជមាន ផងដែរ ”។
ការ ថ្លែង ដូច្នេះ របស់លោក ស្រីគឺ ពុំមែន មានន័យថា ក្រសួងសុខាភិបាល គ្រប់គ្រង ស្ថានការណ៍ បាន ទាំងស្រុង នៃ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា នោះទេ ប៉ុន្តែ គឺ ស្ថានភាព នៃ ការរកឃើញ អ្នក វិជ្ជមាន ពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺមាន ការ ថមថយ ខ្លះៗ ហើយ ។ ម្យ៉ាង គឺ ត្រូវគោរព សិទ្ធិ បុគ្គល ផងដែរ ព្រោះថា ពុំមាន នរណាម្នាក់ ចង់ឱ្យ មានការ ឆ្លង មកលើ ខ្លួនឯង ឬ ចម្លង ទៅ អ្នកដទៃ នោះទេ ប៉ុន្តែ ទោះជា យ៉ាងនេះ ក៏ដោយ ក៏ លោកជំទាវ វេជ្ជបណ្ឌិត នៅតែ ទទូច សូមឱ្យ ប្រជាពលរដ្ឋ កម្ពុជា ទាំងអស់ ត្រូវតែ បន្ត ការប្រុងប្រយ័ត្ន បន្ថែមទៀត ព្រោះថា វីរុស នេះ បាន ឆ្លង ចូលទៅក្នុង សហគមន៍ ជា ចង្កោម និង ដោយ កន្លែង ហើយក៏ នៅមាន ហានិភ័យ ខ្ពស់ នៅឡើយ។
លោកស្រី ក៏បាន ស្នើថា កុំ ទាន់ មានការ សន្និដ្ឋាន វាយតម្លៃ ពី ព្រឹត្តិការណ៍ នេះ ឱ្យសោះ ហើយ ត្រូវ រងចាំ ការវាយតម្លៃ ពី ក្រសួងសុខា ភិបាល វិញ៕