កម្ពុជា ទិញតែវ៉ាក់សាំង ដែល WHO ទទួលស្គាល់ប៉ុណ្ណោះ

0
11

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា នឹងទិញតែវ៉ាក់សាំងការពារជមងឺកូវីដ១៩ ដែលទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក (WHO) តែប៉ុណ្ណោះ ដើម្បីយកមកចាក់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការប្រកាសរបស់សម្ដេចតេជោបែបនេះ បន្ទាប់ពីមានមជ្ឈដ្ឋានជាច្រើន បានចោទជាសំណួរថា តើកម្ពុជានឹងទិញវ៉ាក់សាំងកូវីដ១៩ ពី ប្រទេសណា។

ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “យើង នឹង ទិញវ៉ាក់សាំងពីក្រុមហ៊ុនណា ដែលមានការទទួលស្គាល់ពី WHO តែប៉ុណ្ណោះ។ កម្ពុជានឹងមិនយកពលរដ្ឋខ្លួន ធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុន ឬប្រទេសណាមួយនោះទេ ។ នេះគឺជាគោលជំហរដាច់ខាត របស់ខ្ញុំ”។

សម្តេច ក៏បាន រំលឹក ថា កាល ពី ឆ្នាំ២០០៥ ធ្លាប់មាន គេ ចង់យក ថ្នាំ អេដស៍ មក តេស្ត លើ ពលរដ្ឋ ខ្មែរ តែ សម្តេច បាន ច្រាន ចោល ពីព្រោះរដ្ឋាភិបាល មិន យក អាយុជីវិត ពលរដ្ឋ មក សាកល្បង នោះទេ។

សម្តេច តេជោបន្ថែមថា ជំហ៊ានដំបូង កម្ពុជា នឹងទិញ វ៉ាក់សាំង ១លាន ដុស សម្រាប់ ចាក់ជូនពលរដ្ឋ ៥០ម៉ឺន នាក់។ សម្ដេចថា អ្នកដែលមានអាទិភាព អាចទទួលបានវ៉ាក់សាំងមុនគេ មាន អ្នក ប្រមូល សំរាម អ្នក បើកបរ បព្វជិត សាសនា មាន កីឡាករ កីឡា ការិនី មាន កងទ័ព នគរបាល បុគ្គលិក ពេទ្យ មន្រ្តី រាជការ ជា ដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here