ពលករខ្មែរខុសច្បាប់ ១១នាក់ធ្វើតេស្ដជំងឺកូវីដ ១៩ រកឃើញ​វិជ្ជមានម្នាក់នៅខេត្ដឈុនបុរី ប្រទេសថៃ

0
10

ប្រទេសថៃ៖ ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ ១១នាក់ ដោយបានធ្វើដំណើរតាមរថយន្ដឈ្នួលឆ្ពោះចូលស្រុកផានថង ខេត្ដឈុនបុរី គោលដៅទៅកាន់ទីក្រុងបាងកក ត្រូវបានអាជ្ញាធរថៃចាប់ និងធ្វើតេស្ដឃើញវិជ្ជមានជំងឺកូវីដ ១៩ ម្នាក់។

យោងតាមការប្រកាសព័ត៌មានពីស្ថាននីយ៍វិទ្យុនិងទូរទស្សន៍ថៃចន្ទបុរី(NBT Chanthaburi) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ លោក ផាក់ថន ធៀនឆៃ អភិបាលខេត្តឈុនបុរី បានថ្លែងការណ៍ថា មានពលករកម្ពុជាចំនួន ១១នាក់ បានធ្វើដំណើរដោយរថយន្តឈ្នួលចូលមកស្រុកផានថង ខេត្តឈុនបុរី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

លោកអភិបាលខេត្ដឈុនបុរី បន្តថា បន្ទាប់ពីទទួលបានដំណឹងថាមានពលករបរទេសចូលមកស្នាក់នៅក្នុងភូមិរបស់ខ្លួន លោកមេភូមិបានចុះធ្វើការត្រួតពិនិត្យហើយឃើញថាជាពលករកម្ពុជាខុសច្បាប់ បន្ទាប់មកធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន១នាក់ ភេទស្រី អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ និងអនុវត្តតាមវិធានការសុខភិបាលបន្តទៀត។ បច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការសាកសួរ ពលកររូបនោះ ដើម្បី ស្វែងរកប្រភព និងប្រវត្តិការនៃធ្វើដំណើររបស់អ្នកជំងឺ។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសកម្ពុជាថា ពលករខ្មែរដែលមានវិជ្ជមានរូបនេះ មិនមែនមានកូវីដ-១៩ពីកម្ពុជារួចហើយ បានចូលប្រទេសថៃនោះទេ គឺពលករ ខ្មែរទាំងនេះធ្វើដំណើរចេញពីឈុនបូរី មកបាងកក។

ចំណែក លោក​គុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថ្លែងថា មិនទាន់មានព័ត៌មានផ្លូវការនៅឡើយទេ។ ទូតកម្ពុជានៅប្រទេសថៃ កំពុងទាក់ទងភាគីថៃដើម្បីបញ្ជាក់ករណីនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here