ពលករខ្មែរមកពីថៃ ធ្វើចត្តាឡីស័កក្នុងខេត្ដបាត់ដំបងមានជាង ៤០០នាក់

0
11

ខេត្ដបាត់ដំបង៖ ពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែន ខេត្ដបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលកំពុងធ្វើចត្តាឡីស័កក្នុងខេត្ដបាត់ដំបងគិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែធ្នូ នេះសរុបប្រមាណជាង ៤០០នាក់។

នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយពលករ និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលខេត្ដបាត់ដំបង លើកឡើង​ ថា ក្នុងការពារពលករត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ ១៩ ដោយត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយកងកម្លាំង រួមជាមួយមន្ត្រីសុខាភិបាល និងធ្វើការយាមការ ដើម្បីធ្វើការពិនិត្យសុខភាពជូនបងប្អូនពលកររបស់យើងផងដែរ។

ការអញ្ជើញសំណេះសំំណាលជាមួយពលករ និងពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបងក៏មានការចូលរួមពី លោក អភិបាលរងខេត្ត លោក មន្ទីរ អង្គភាពមួយចំនួន លោក ស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោក អភិបាលក្រុង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

គួឲ្យដឹងថា ពលករដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្ដបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កក្រុងបាត់ដំបង (វិទ្យាល័យព្រះមុន្នីវង្ស) មានប្រមាណជាង ២០០ នាក់ និងនៅតាមមណ្ឌលចត្តាឡីស័កតាមស្រុកមួយចំនួនទៀតសរុបទូរទាំងខេត្តប្រមាណជាង ៤០០ នាក់ផងដែរ។

គួបញ្ជាក់ផងដែរថា ពលករដែលស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាលក្រុង ស្រុក ទទួលបានឃីត ១កញ្ចប់ និងអាហារ ៣ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here