ភ្នំពេញ: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ម៉ាសចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រ មួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ហើយនឹងធ្វើការដឹកជញ្ជូន នៅថ្ងៃទី០៤ ខែមករាឆ្នាំ ២០២១ខាងមុខនេះ។
យោងតាម ការ ចុះផ្សាយ របស់ ទូរទស្សន៍ ជាតិ កម្ពុជា បាន ឲ្យ ដឹង ថា តាមការគ្រោងទុក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ លោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អមដំណើរដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារវេជសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់៕