ថៃនឹងផ្ដល់លិខិតស្នាក់នៅ ស្របច្បាប់បណ្ដោះអាសន្នរយៈពេល២ឆ្នាំ ដល់ពលករបរទេសខុសច្បាប់ ក្នុងនោះមានពលករខ្មែរផងដែរ

0
11

ប្រទេសថៃ៖ ពលករចំណាកស្រុកមកពីបណ្ដាប្រទេសនានាដែលកំពុងបម្រើការងារដោយលួចលាក់ គ្មានច្បាប់នៅក្នុងប្រទេសថៃនឹងទទួលបានលិខិតស្នាក់នៅបណ្តោះអាសន្នរយ:ពេល២ឆ្នាំពីរាជរដ្ឋាភិបាលថៃ។

រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសជាចំហរកាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ២០២១ថា ក្រសួងនឹងចាប់ផ្តើមចេញប័ត្រពណ៌ សុីជំពូ ដល់ពលករគ្រប់រូបដែលរស់នៅក្នុងប្រទេសថៃ គ្មានច្បាប់អនុញ្ញាត ដែលក្នុងនោះមាន            កម្ពុជា ភូមា ម៉ាឡេស៊ី និង ឡាវ ដើម្បីឲ្យពួកគាត់បានរស់នៅដោយស្របច្បាប់ជាបណ្តោះអាសន្ន                នៅក្នុងរយ:ពេល ២ ឆ្នាំ។

យោងតាមប្រភពដដែលបានបន្ថែមថា ការ ចេញប័ត្រសុីជំពូ នេះ និងត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១នេះតទៅ ដោយតម្រូវឲ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងទីតាំងកសាងនានា ដែលមានពលកររស់នៅដោយមិនស្របច្បាប់ត្រូវប្រញាប់រួសរាន់បញ្ជូនឈ្មោះមកកាន់ក្រសួងនៅក្នុងរយ:ពេល ៩០ ថ្ងៃ ជាកំហិត បើហួសសុពលភាព ក្រសួងនឹងចាត់បញ្ជូនពលករទាំងនោះឲ្យវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ។

ការអនុវត្តនូវវិធានការថ្មីនេះ គឺក្នុងន័យគ្រប់គ្រងឲ្យបាននូវអត្តសញ្ញាណពលករ និង ជាការទប់ស្កាត់នូវជំងឺ កូវីដ-១៩ ឲ្យបានផងដែរ ព្រោះជាធម្មតា ពលករដែលរស់នៅគ្មានច្បាប់អនុញ្ញាត តែងតែធ្វើការបម្លាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ ដែលបញ្ហានេះហើយទើបធ្វើឲ្យមានការរីករាលដាលនូវមេរោគកូវីដ ១៩ និង មិនអាចដឹងអំពីអត្តសញ្ញាណពលករណាមួយឡើយព្រោះបច្ចុប្បន្ននៅក្នុងចំណោមពលករដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ សរុបជាង ២ លាន ៦ សែន នាក់ គឺពលករដែលគ្មានច្បាប់ មានចាប់ពី ៤ ទៅ ៥ សែននាក់។

ក្រោយពីក្រសួងដាក់ផែនការបែបនេះគឺវាជាការងាយស្រួលក្នុងការគ្រប់គ្រងអត្តសញ្ញាណពលករបានទាំងអស់ និងមិនមានការរត់គេចពីកន្លែងមួយ ទៅកន្លែងមួយ ដូច្នេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ម្ចាស់ទីតាំងដែលមានពលករមកពីក្រៅប្រទេសរស់នៅ ត្រូវទទួលខុសត្រូវឲ្យបាន និងឆាប់បញ្ជូនឈ្មោះមកឲ្យក្រសួងក្នុងការចេញប័ត្រពណ៌សុីជំពូដើម្បីឲ្យពួកគាត់បានរស់នៅដោយស្របច្បាប់រយ:ពេល ២ ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here