ឱកាសការងារក្នុងស្រុក ប្រមាណ២ម៉ឺនកន្លែង ត្រៀមសម្រាប់ពលករខ្មែរ មកពីថៃ ដែលបញ្ចប់ការធ្វើចត្តាឡីស័ក

0
12

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចអន្តរាគមន៍ ជួយដោះស្រាយបញ្ហា ការងារ ដល់បងប្អូនពលករដែលបានធ្វើដំណើរ ត្រឡប់ចូលស្រុកវិញ បានដាក់ចេញនូវវិធានការ គាំទ្រ តាមរយៈទីភា្នក់ងារជាតិ មុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបង្កលក្ខណៈឲ្យបងប្អូនពលករយើង បានចុះឈ្មោះ ទទួលព័ត៌មាន ស្វែងរកឱកាសការងារ នៅក្នុងស្រុក កាន់តែងាយស្រួល បានជួបជុំ ក្រុមគ្រួសារ និងចៀងវាសធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃវិញ។

ក្នុងន័យនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារមួយ ដែលមានភារកិច្ច ចុះឈ្មោះ តាមដាន និងឃ្លាំមើល ជាប្រចាំពីស្ថានភាពដំណើរវិលត្រឡប់ របស់បងប្អូនពលករមកពីប្រទេសថៃ ចូលស្រុកកំណើតតាមច្រកព្រំដែនសំខាន់ៗ ដើម្បីក្តាប់ព័ត៌មាន ផ្តល់ការគាំទ្រ និងជួយចុះឈ្មោះស្វែងរកការងារធ្វើក្នុងស្រុក បន្ទាប់ពីធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយសុវត្ថិភាព។នេះបើយោងតាមក្រសួងការងារ។

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអះអាងថា ទីភ្នាក់ងារ NEA បានដាក់ចេញនូវយន្តការ គាំទ្រនិងត្រៀមផ្តល់ ឱកាសការងារប្រមាណ ២ម៉ឺនកន្លែង ជាបឋមសម្រាប់ពលករខ្មែរ ក្រោយពីបញ្ចប់ ការធ្វើចត្តាឡីស័ក ទៅតាមវិធានអនាម័យ សុខភាព និងការបង្ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ការងារដែលបានត្រៀម សម្រាប់ពលករខ្មែរ មានគ្រប់ប្រភេទ នៅក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម។

ក្រុមការងារNEA ត្រូវចុះសហការ សម្របសម្រួល ព្រមទាំងបង្កើតជនបង្គោលទំនាក់ទំនងជាមួយអាជ្ញាធររាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ដើម្បីប្រមូលទិន្នន័យបងប្អូនពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ដោយធ្វើបច្ចុប្បន្នភាព និងចងក្រងជាមូលដ្ឋានទិន្នន័យ ដើម្បីងាយស្រួលក្នុងការស្វែងរក ព័ត៌មានពីការងារ ព្រមទាំងសំដៅឆ្លើយតប ឲ្យបានទាន់ពេលវេលា ក្នុងការផ្តល់សេវាការងារ និងជួយស្វែងរកការងារ ធ្វើគ្រប់ប្រភេទ ជូនដល់់បងប្អូនពលករ ទាំងអស់ ដែលចង់បានការងារ ពិតប្រាកដ។

បន្ថែមលើនេះ ក្រុមការងារនេះ ក៏ត្រូវចុះធ្វើការផ្សព្វផ្សាយ អំពីសេវាការងារ និងព័ត៌មានទីផ្សារការងារ ឲ្យបានជ្រួតជ្រាបទូលំទូលាយ ដល់បងប្អូនពលករ តាមមណ្ឌលចត្តាឡីស័ក នីមួយៗ ដោយធ្វើការចងក្រង ប្រមូល ជ្រើសរើស កម្លាំងពលកម្ម និងតម្រូវការកម្លាំង ពលកម្មពីគ្រប់ប្រភេទ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រ សម្របសម្រួលដល់រោងចក្រ សហគ្រាស និងវិនិយោគិន ដើម្បីងាយស្រួលផ្គូផ្គង និងផ្តល់ឱកាសការងារ ជូនដល់បងប្អូន ពលករ ដោយផ្ទាល់ទាន់ពេលវេលា ផងដែរ។

បើក្នុងករណីបងប្អូនពលករ ខកខានមិនទទួលបាន ព័ត៌មាន អំពីឱកាសការងារ ដែលក្រុមការងារNEA បានចុះទៅផ្សព្វផ្សាយ ដល់ទីតាំងមណ្ឌលចត្តាឡីស័កនោះ បងប្អូនអាចធ្វើការទំនាក់ទំនង ដោយផ្ទាល់ក៏បានតាមរយៈលេខទូរស័ព្ទ របស់មជ្ឈមណ្ឌលការងារទាំង១៣កន្លែង ដែលមាននៅតាមបណ្តារាជធានី-ខេត្តមួយចំនួន រួមមាន៖
– មជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យ៖
លេខទូរស័ព្ទៈ០១៦ ៣២ ៦៦ ៥៥
– មជ្ឈមណ្ឌលការងារខេត្តបាត់ដំបង៖
លេខទូរស័ព្ទៈ០១៦ ៩២ ៦៦ ៥៥/០៥៣ ៧៣ ៣១ ១១
– មជ្ឈមណ្ឌលការងារខេត្តសៀមរាប៖
លេខទូរស័ព្ទៈ០១៦ ៥៣ ៦៦ ៥៥/០៦៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ៖
លេខទូរស័ព្ទៈ ០៨១ ៨៥ ៦៦ ៥៥
– មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ៖
លេខទូរស័ព្ទៈ ០៧៧ ២៣ ២៣ ៧៨/០១៦ ៧៨ ៦៦ ៥៥/០២៣ ៦៣៣ ៦០០២
– មជ្ឈមណ្ឌលការងារខេត្តកំពង់ធំ៖
លេខទូរស័ព្ទៈ ០១៦ ៨៣ ៦៦ ៥៥/០៦២ ២១ ០២ ៧៧
– មជ្ឈមណ្ឌលការងារខេត្តព្រៃវែង៖
លេខទូរស័ព្ទៈ ០៨១ ៧៨ ៦៦ ៥៥/០៤៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តតាកែវ៖
លេខទូរស័ព្ទៈ ០១៦ ៦៧ ៦៦ ៥៥/០៣២ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តកំពត៖
លេខទូរស័ព្ទៈ ០១៦ ៥០ ៦៦ ៥៥/០៣៣ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តពោធិ៍សាត់៖
លេខទូរស័ព្ទៈ ០១០ ៧០ ៦៦ ៥៥/០៥២ ៧៤០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង៖
លេខទូរស័ព្ទៈ ០១៦ ៦៤ ៦៦ ៥៥/០៤៤ ៧១៥ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តកំពង់ចាម៖
លេខទូរស័ព្ទៈ ០១៦ ៨៥ ៦៦ ៥៥/០៤២ ២១០ ២៧៧
– មជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង៖
លេខទូរស័ព្ទៈ ០១០ ៧៤ ៦៦ ៥៥/០៧៤ ២១២ ២៧៧

ឬទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖០៧៧ ២៣ ២៣ ៧៨/ ០១៦ ៧៨ ៦៦ ៥៥
ទំព័រហ្វេសប៊ុក៖ National Employment Agency
គេហទំព័រ៖ www.nea.gov.kh

LEAVE A REPLY

Please enter your comment!
Please enter your name here