ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអោយដឹងថា សម្ដេចព្រមទាំងភរិយា បានទៅលេងចៅស្រីទី២២ ដែលទើបសម្រាលកាលពីមួយសប្ដាហ៍មុននេះ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ពេញមួយសប្តាហ៍ទើប ជីតាបានមកលេងជាមួយចៅស្រីទី២២។ ចៅស្រីទី២១ ក៍ដូចគ្នាដែរ មិនបានបីចៅ ចេញពីបន្ទប់សម្រាល មិនបានបីចៅ ចេញពីពេទ្យមកផ្ទះ និងមិនបានបីចៅ ចេញយកពន្លឺព្រះអាទិត្យ ពេលគម្រប់ មួយខែ»។
សម្ដេចបញ្ជាក់ថា កូវីដ១៩វាបានបំផ្លាញនូវទំនៀមទម្លាប់ ដែលបន្សល់ទុកពីដូនតាអស់ហើយ ដែល សូម្បីតែជួបចៅ ក៍ត្រូវពាក់ម៉ាស់ ផងដែរដើម្បីការពារ សុខភាពចៅ។ យើងត្រូវរៀនរស់នៅ
ជាមួយនឹងរបៀបរបបថ្មី ដើម្បីសេចក្តីសុខទាំងអស់គ្នា។
ជាមួយគ្នានេះសម្ដេចក៏បានអោយដឹងផងដែរថា នៅក្នុងរូបភាពនៃការបង្ហោះនារសៀលនេះ ក៏មានរូបភាពដែលមកលេង ម៉ាលីយ៉ាកាល ពី៧ខែមុន និងរូបភាពមកលេងជាមួយ ម៉ានីសានាថ្ងៃនេះ ព្រមទាំងចៅៗ ជាង១០នាក់ មកលេងជាមួយ៕