ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានរកឃើញករណីឆ្លងកូវីដ១៩ថ្មីនោះទេ មានតែព្យាបាលអ្នកជំងឺ៤នាក់ ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៨ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤០៩នាក់ និងអ្នកជំងឺ ៤៩នាក់កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ៕