រកឃើញពលករខ្មែរមកពីថៃ ម្នាក់ទៀតឆ្លងកូវីដ១៩ និង៥នាក់ជាសះស្បើយ

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺចំនួន ៥នាក់បានជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកជំងឺ ២១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here