ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១នាក់ថ្មី លើពលករទើបត្រឡប់មកពីប្រទេសថៃ ខណៈគ្មានអ្នកជាសះស្បើយ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកឆ្លងចំងឺកូវីដ១៩ សរុបចំនួន២៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន៤៤៣នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ សរុបចំនួន២៣នាក់ (គ្មានអ្នកស្លាប់)៕