ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអំពាវនាវដល់ពលករខ្មែរមកពីប្រទេសថៃ ក៏ដូចជាអ្នកដំណើរមកពីប្រទេសផ្សេងត្រូវតែត្រួតពិនិត្យសុខភាពនិង ធ្វើ ចត្តាឡីស័ ករយៈពេល១៤ថ្ងៃជាដាច់ខាត។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចថា បច្ចុប្បន្ននេះមានពលករខ្មែរមកពីប្រទេសថៃចំនួនជាង៧ពាន់នាក់នៅខេត្តចំនួន៧បានកំពុងធ្វើចត្តាឡីស័ក ត្រូវតែធ្វើចត្តាឡីស័កឲ្យបានរយៈពេល១៤ថ្ងៃ ដោយមិនត្រូវធ្វើការកាត់បន្ថយពេលធ្វើចត្តាឡីស័កនោះទេ ។
សម្តេចបញ្ជាក់ថា” ពេលនេះមានពលករខ្មែរមកពីថៃជាង៧ពាន់នាក់ក្នុងខេត្តចំនួន៧ កំពុងធ្វើចត្តាឡីស័ក ដូច្នេះថាការធ្វើចត្តាឡី ស័កចំនួន១៤ថ្ងៃ មិនអាចធ្វើ ការកាត់ប ន្ថយចំនួនធ្វើនោះទេ ព្រោះថាកម្ពុជាបទពិសោធន៍ យើងមានរួ ចហើយ។ មានពលករខ្មែរមកពីថ្ងៃប្រមាណ៨០នាក់បានឆ្លងជំងឺកូវីដ១៩កំពុងធ្វើចត្តាឡីស័ក ក្នុងចំណោមពលករខ្មែរនៅថៃជាង១០០នាក់ឆ្លងជំងឺនេះ”។
សម្តេចបានបញ្ជាក់ថា” ខ្ញុំសូមអង្វករចំពោះពលករខ្មែរមកពីថៃក៏ដូចជា ចំពោះបង ប្អូនមក ពីក្រៅ ត្រូវតែធ្វើការពិនិត្យឲ្យល្អិតល្អន់ ហើយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ មិនត្រូវ កាត់បន្ថយ ពេលជាដាច់ខាត”។
សម្តេចតេជោក៏បានលើកឡើងថានៅក្នុងប្រទេសថៃ ក៏ដូចជាវៀតណាមបានកំ ពុង ផ្ទុះការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍ ហើយមានពលករខ្មែរមកពីប្រទេសប្រមាណ ៨០នាក់ សុទ្ធតែឆ្លងជំងឺកូវីដ១៩ ។ដូច្នេះត្រូវធ្វើការទប់ស្កាត់គាត់ឲ្យមានតឹងតែងដើម្បីដាក់គាត់ ធ្វើចត្តាឡីស័កឲ្យបាន១៤ថ្ងៃ។
សម្តេចគូសបញ្ជាក់ថា” ត្រូវដាក់ពួកគាត់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមព្រំដែនមិនត្រូវឲ្យគាត់មកចូលមកទីក្រុងទេ បើមិនដូច្នេះទេនឹង ឆ្លងសហគមន៍ហើយ។ យើងធ្លាប់ ឆ្លងចូល សហគមន៍ តែយើងទប់ស្កាត់បាន អីញ្ចឹងយើងត្រូវខិតខំធ្វើ យ៉ាងទប់ស្កាត់កុំឲ្យចូលមកទីក្រុង”។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះកម្ពុជាបានរកឃើញអ្នកឆ្លងចំងឺកូវីដ១៩ សរុបចំនួន២៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន៤៤៣នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យ សរុបចំនួន២៣នាក់ (គ្មានអ្នកស្លាប់)៕