ក្រសួងទេសចរណ៍ ឈ្នះរង្វាន់លេខ២ពីការប្រកួតគម្រោងនវានុវត្តន៍ របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា

0
9

ភ្នំពេញ៖ កាលពីពេលថ្ងីៗនេះ លេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញនៃក្រសួងទេសចរណ៍ បានទទួលជ័យលាភីលើការប្រកួតគម្រោងនវានុវត្តន៍លើការបង្កើតកម្មវិធីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ស្របតាមស្តង់ដាអាស៊ានតាមប្រព័ន្ធឌីជីថលពីកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍លើកទីមួយនៅកម្ពុជា ក្រោមកិច្ចសហការរវាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងថា
ការប្រកួតដើម្បីដោះស្រាយបញ្ហាជំនាញលើកទី១ នៅកម្ពុជានេះ មានបំណងលើកកម្ពស់ការអភិវឌ្ឍ និងបញ្ជូលបច្ចេកវិទ្យាឌីជីថលក្នុងការបណ្ដុះបណ្ដាលជំនាញ។ ក្រសួងទេសចរណ៍បានឈ្នះជ័យលាភីលេខ ២ សម្រាប់គម្រោងបង្កើតថ្នាលឌីជីថលវាយតម្លៃការសិក្សាពីមុន (RPL) តាមយន្តការអាស៊ាន។

ចាប់ពីការរីករាលដាលជំងឺកូវីដ១៩ក្រសួងទេសចរណ៍បានដាក់ចុះកម្មវិធីបណ្ដុះបណ្ដាលអនឡាញដល់អ្នកបម្រើការងាររង់ផលប៉ះពាល់ និងកំពុងរៀបចំថ្នាលឌីជីថលបណ្ដុះបណ្ដាលជំនាញ។

ការឈ្នះជ័យលាភីបង្ហាញថា គំនិតផ្ដួចផ្ដើមរៀបចំសមស្របតាមយុគសម័យឌីជីថល ទាំងទម្រង់ និងខ្លឹមសារបច្ចេកទេស។ ម្យ៉ាងទៀត ក្រសួងទេសចរណ៍នឹងទទួលបានជំនួយបច្ចេកទេសឌីជីថលពីក្រុមអ្នកជំនាញនៃអង្គសហប្រជាជាតិ។

ថ្នាលឌីជីថលបណ្ដុះបណ្ដាល និងវាយតម្លៃសមត្ថភាពតាមយន្តការអាស៊ាន នឹងដាក់ឲ្យប្រើប្រាស់ដល់ប្រទេសសមាជិកអាស៊ានផងដែរ ហើយដែលអាចប្រកាសប្រើប្រាស់ជាផ្លូវការ នាឱកាសទិវាទេសចរណ៍អាស៊ាន ២០២២ នៅកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here