ក្រសួងអប់រំ សម្រេចផ្អាកដំណើរការសាលា រៀនចំនួន៥ទីតាំងទៀត

0
30

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្ន អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំបានឲ្យដឹងថា ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងនេះ ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិបាល។

សូមជម្រាបថា ក្រោយផ្ទុះជំងឺកូវីដ១៩ ចូលសហគមន៍នេះ ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការសាលារៀនទាំងរដ្ឋ និងឯកជនចំនួន៧ហើយ គឺវិទ្យាល័យភ្នំពេញថ្មី, សាលារៀន SIS សាខាផ្សារដើមគរ, អនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សា ហ៊ុន សែន ឫស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្ដាល សាលាបឋមសិក្សាកូលាបទី១ និងសាលារៀនអន្តរទ្វីបអាមេរិកាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here