រាជរដ្ឋាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស

0
9

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។

យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ទៀតថា បើទោះបីជាប្រកាសដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីនេះក្តី ក៏សន្លឹកអត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នៅមានតម្លៃរហូត ដល់អស់សុពលភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here