ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ទៀតថា បើទោះបីជាប្រកាសដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មីនេះក្តី ក៏សន្លឹកអត្តសញ្ញាប័ណ្ណ សញ្ជាតិខ្មែរ ដែលកំពុងប្រើប្រាស់បច្ចុប្បន្ន នៅមានតម្លៃរហូត ដល់អស់សុពលភាព។