អ​ជ្ញា​ធរ​រាជធានី​ភ្នំពេញ បញ្ជា​ឱ្យ​ផ្អាក​ការ​សាងសង់​អាគារ​៤២​ជាន់ ក្រោយ​ធ្លាក់​ដែក​ពីលើ​អគារ​ជា​បន្តបន្ទាប់

0
82

ភ្នំពេញ​៖ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​មាន​ប្រសាសន៍​ប្រាប់ បណ្តាញសារព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា នេះ ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សម្រេច​បញ្ជា​អោយ​បិទ​ការដ្ឋាន​អគារ​៤២​ជាន់ ហើយ ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ជា​ញឹកញាប់ ដើម្បី​ធ្វើការ​ណែនាំ និង​ដោះស្រាយ​បញ្ហា​ដែល​តែង​កើត​មាន​។ លោក ម៉េ​ត មាស​ភក្តី បន្ត​ថា ចំពោះ​ការ​ខូចខាត​វិញ គឺ នឹង​ត្រូវ​ដោះស្រាយ​គ្នា​ជា​សំណង​រដ្ឋប្បវេណី នៅ​ពេល​ក្រោយ​ទៀត ។

គួរ​បញ្ជាក់​ថា​នៅ​វេលា​ម៉ោង​១៖៣០​នាទី រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ មាន​ហេតុការណ៍​ធ្លាក់​ដែក​ពីលើ​សំណង់​អគារ​៤២​ជាន់ ត្រូវ​រថយន្ត​ទំនើប​មួយ​គ្រឿង តាម​មហាវិថី​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ នេះ​ជា​លើក​ទី​២ ហើយ ដែល​មានការ​ធ្លាក់​ដែក​ចំ​ឡាន​ប្រជាពលរដ្ឋ នៅ​តាម​ដងផ្លូវ ខណៈ​ដែល​កាលពី​ពេល​កន្លង​ទៅ​ក៏​មាន​ហេតុការណ៍​ធ្លាក់​ដែក​ពីលើ​អគារ​មួយ​នេះ​ត្រូវ​ចំ​រថយន្ត​ទំនើប លុ​ច្ស​ស៊ី​ស មួយ​គ្រឿង ដែល​ចត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្បែរ​គម្រោង​សំណង់​មួយ​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here