អភិបាលខេត្តព្រះសីហនុ បញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ដើម្បីចែកជូនពលរដ្ឋនៅតាមទីប្រជុំជន និងទីសាធារណៈ

0
9

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ចេញម៉ាសជាង ៦០ម៉ឺនម៉ាស ផ្តល់ជូនដល់អាជ្ញាធរក្រុងស្រុក ទាំង៥ ដើម្បីធ្វើយុទ្ធនាការចែកម៉ាស ជូនប្រជាពលរដ្ឋនៅតាមទីប្រជុំជនភូមិ ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ជាពិសេសតាមទីប្រជុំជនផ្សារ និងតាមទីសាធារណៈជាដើម។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន ក៏បានណែនាំឲ្យអាជ្ញាធរក្រុងស្រុក ទាំង៥ ត្រូវបន្តអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋត្រូវពាក់ម៉ាស និងវិធានការបង្ការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍មូលដ្ឋាន និងអនុវត្តតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពារ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៣.ការពារ និង ៣.កុំ។

វិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល រួមមានដូចខាងក្រោម៖

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែងនិងអនុវត្តឱ្យបានគ្រប់គ្នាចំណុចបីប្រការនេះ វាមានសារ:សំខាន់ណាស់ ដូច្នេះទើបយើងអាចយកឈ្នះលើកូវីដ-១៩ បានជោគជ័យ)។

-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕

LEAVE A REPLY

Please enter your comment!
Please enter your name here