លោក ពេជ្រ ស្រស់ កោតសរសើរ ប៉េអឹមក្រុង ដែលបង្រ្កាបពួកចោរប្លន់ បានទាន់ពេល

0
53

ភ្នំពេញ÷ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើការ កោតសរសើរ ប៉េអឹមក្រុង ដែលបានបង្រ្កាបពួកចោរប្លន់ បានទាន់ពេលដើម្បីការពារម្ចាស់ទ្រព្យ និងការពារសន្តិសុខសង្គម ។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុកថា ” កក្រើកពេញភ្នំពេញករណីប្លន់មេខ្លួនឯងដំបូងខ្ញុំ សូមកោតមសរសើរ PM ក្រុង ដែលបានបង្រ្កាបពួកចោរប្លន់បានទាន់ពេល ដើម្បីការពារម្ចាស់ទ្រព្យ និងការពារសន្តិសុខសង្គម ហើយក៏បានផ្តល់មេរៀនមួយដ៏ចាស់ដៃដល់ ពួកចោរដទៃទៀតដែរអំពីសមត្ថភាពPM” ។

លោកពេជ្រ ស្រស់ បន្តថា ករណីនេះក៏ជាមេរៀនមួយផងដែរដល់អ្នកមានទ្រព្យនិងអ្នកនិយម អង្គរក្ស ពីព្រោះចោរឆ្ងាយមិនងាយមកដល់ រីឯចោរជិតគឺជាចោរហូបបាយ ជាមួយតែម្តង ដូច្នេះមុននឹងរើសមនុស្សមកនៅជាមួយគួរមើលឲ្យបានជាក់ ចាំយកឲ្យមកជ្រកជាមួយ ព្រោះអ្វីៗគឺនឹងកើតឡើងដោយនឹកស្មាន មិនដល់ឡើយ។ ជិតណាស់គឺក្បត់ណាស់។

សូមបញ្ជាក់ថា ហេតុការណ៍ប្លន់ខាងលើ គឺក្រុមឧក្រិដ្ឋជនមានគ្នា៤នាក់ បានរៀបផែនការ ចូលជម្រិតយកប្រាក់១លានដុល្លារពីម្ចាស់ផ្ទះ ជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ ។

ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAKមួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here