ប្រទះឃើញសំបុកសត្វត្រយងចង្កំកសមួយកន្លែង ញាស់បានកូន៣ក្បាល ក្នុងដែនជម្រកសត្វព្រៃសំបូរ

0
12

ភ្នំពេញ៖ ក្រុមអ្នកវិទ្យាសាស្ត្រតាមដានសត្វព្រៃរបស់អង្គការ WWF ប្រចាំនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ បានប្រទះឃើញសំបុកសត្វត្រយង ចង្កំកសមួយកន្លែងដែលក្នុងនោះមានកូនសត្វត្រយងចង្កំកសបានញាស់ហើយចំនួន ៣ ក្បាលក្នុងដែនជម្រកសត្វព្រៃសំបូរ នៃខេត្តក្រចេះ។

យោងតាមអង្គការWWF បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏គួរឲ្យរំភើបនេះ បានប្រព្រឹត្តទៅកាលពីសប្តាហ៍មុនខណៈពេលដែលក្រុមអ្នកវិទ្យាសាស្ត្របានកំពុងចុះសិក្សា អង្កេតចំនួនបក្សី នៅតាមទីជម្រកតាមបណ្តាយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសំបូរ នៃខេត្ត ក្រចេះ។

អង្គការWWF បន្ថែមថា នេះជាផ្នែកមួយនៃកម្មវិធីការពារសំបុកសត្វស្លាបដែលគាំទ្រដោយអង្គការ WWF និងការឧបត្តម្ភថវិកាពីរដ្ឋាភិបាលប៊ែលហ្សិក និងអង្គការ WWF-ប៊ែលហ្សិក មានសមាជិកសហគមន៍ចំនួន ១៩ នាក់ បាននិងកំពុងការពារសំបុកសត្វត្រយងចង្កំកសចំនួន ២០ កន្លែង ក្នុងរដូវបន្ដពូជឆ្នាំនេះ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ព្រៃឈើ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តនៃដែនជម្រកសត្វព្រៃសំបូរ។ នៅក្នុងឆ្នាំ ២០២០ សំបុកចំនួន ២៩ កន្លែង ត្រូវបានការពារ ខណៈសំបុកចំនួន ២៨ កន្លែង ត្រូវបានការពារនៅក្នុងឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here