ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការណ៍៤ចំណុច ក្នុងការឆ្លើយតប ទៅនឹងបញ្ហាជំនន់ទឹកភ្លៀង នៅក្នុងរដូវវស្សាវនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសង្គមកិច្ច បានឲ្យដឹងថា ដើ ម្បីឆ្លើយតបទៅនឹងបញ្ហានានា ដែលកំពុងជួបប្រទះជំនន់ទឹកភ្លៀង ក្រសួងធ្វើការណែនាំដល់ មន្ទីរសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី-ខេត្ត ត្រូវអនុវត្តនូវវិធានការឆ្លើយតបមួយចំនួន ដូចខាង ក្រោម ៖
ទី១-ត្រូវសហការជាមួយ រដ្ឋបាលរាជធានី-ខេត្ត ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះបញ្ហាទឹកជំនន់ ជូនប្រជាជននៅតាមមូលដ្ឋាន ដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទី២-ត្រូវរៀបចំឲ្យមានក្រុមការងារប្រតិកម្មរហ័សធ្វើបច្ចុប្បន្នភាព និងរាយការណ៍ជាប្រចាំអំពីចំនួនប្រជា ជនស្ថានភាព និងទីតាំងដែលកំពុងជួបបញ្ហាទឹកជំនន់ មកក្រសួងតាមរយៈនាយកដ្ឋានសុខុមាលភាពស ង្គមដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយប្រចាំក្រសួង ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងកា ររាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
ទី៣-ត្រូវរៀបចំផែនការសកម្មភាពចុះពិនិត្យដោះស្រាយឆ្លើយបញ្ហាទឹកជំនន់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ការកើតមានជំងឺផ្សេងៗមកលើប្រជាជន និងស្រង់ទិន្នន័យជនរងគ្រោះ ជូនក្រសួងដើម្បីពិនិត្យដោះស្រា យបានទាន់ពេលវេលា។
និងទី៤-ត្រូវធ្វើការអប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីផលប៉ះពាល់ និងវិធានការការពារពីគ្រោះម ហន្ដរាយ ទឹកជំនន់ ខ្យល់កន្ដ្រាក់ ខ្យល់ព្យុះ ដល់សហគមន៍ សាលារៀន វត្តអារាម និងវិហារសាសនា នានា។
សូមរំលឹកថា ប្រទេសកម្ពុជាបាននិងកំពុងស្ថិតក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្ដទទួលឥទ្ធិពលនៃ ប្រព័ន្ធសម្ពាធទាប (ITCZ) និងសម្ពាទាបសកម្ម (Active Low) ដែលធ្វើឲ្យមានភ្លៀងធ្លាក់ចជាបន្ដបន្ទាប់ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដែលអាចបង្កឲ្យមានជំនន់ទឹកភ្លៀង និងកម្ពស់ទឹកទន្លេមា នការកើនឡើងគួរឲ្យកត់សម្គាល់ ៕