កាន់តែធ្ងន់ហើយ! រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៩នាក់ទៀត ជាករណីឆ្លងក្នុងសហគមន៍ ខណៈមានអ្នកជាសះស្បើយ ៤៨នាក់

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ ៤៨នាក់បានជាសះស្បើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានបន្ថែមថា ក្នុងចំណោមអ្នកឆ្លងទាំង ៣៩នាក់ មានជនជាតិខ្មែរចំនួន២៨នាក់ ជនជាតិចិន ៧នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងបាត់ដំបង។

ចំណែកអ្នកជាសះស្បើយទាំង ៤៨នាក់វិញមាន៖ មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១១ មីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៦៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here