ភ្នំពេញ៖ ក្រសួងបរិស្ថានអំពាវនាវ ឱ្យចូលរួមអភិរក្សសត្វត្រយងយក្ស ដែលជាសត្វនិមិត្ដរូបជាតិកម្ពុជា និងជួយការពារទីជម្រករបស់វាផងដែរ។
តាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន សត្វត្រយងយក្សដែលជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុតរស់នៅតាមព្រៃល្បោះ ព្រៃលិចទឹក និងតំបន់ដីសើម ហើយចិញ្ចឹមជីវិតដោយស៊ីត្រី ជន្លេន និងកង្កែបជាអាហារ។
ក្រសួងបរិស្ថានបានអំពាវនាវថា «ក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីនេះ សូមផ្តល់សម្លេងដល់ ធម្មជាតិ ដោយផ្សព្វផ្សាយ និងចូលរួមអភិរក្សសត្វត្រយងយក្ស ដែលជាសត្វនិមិត្តរូបជាតិកម្ពុជា និងការពារទីជម្រករបស់វា ក៏ដូចជាការពារប្រភេទសត្វស្លាបកម្រ និងសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជដ៏ទៃផ្សេងទៀត»៕