ភ្នំពេញ៖ មន្ត្រីសាខា ក.ប.ប. ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទចំនួន ១តោន នៅទីលានចាក់សម្រាម ស្ថិតនៅភូមិអន្លុងពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សូមជម្រាបផងដែរថា ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទត្រូវបានមន្ត្រីជំនាញត្រួតពិនិត្យឃើញ និងរឹបអូសបាននាខែកុម្ភ:កន្លងមក៕


