ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ក្រសួងបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៦នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយចំនួន ៥៨នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ មីនានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៦នាក់ មានករណីឆ្លងសហគមន៍ ៣៥នាក់ និងអ្នកដំណើរពីបរទេសម្នាក់។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៨ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៤១នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៨៩៨នាក់ អ្នកកំពុងព្យាបាលចំនួន ៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕






