ក្រសួងសុខាភិបាល ណែនាំឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ

0
11

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានធ្វើការណែនាំដល់អ្នកជាសះស្បើយជំងឺកូវីដ១៩ និងបុគ្គលដែលបានយកវត្ថុវវិភាគកូវីដ១៩ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ឬទីតាំងឯកជន ឬទីតាំងដែលអាជ្ញាធរបានកំណត់។

តាមរយៈសេចក្ដីជូនដំណឹងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៅថ្ងៃទី១៨មីនានេះបានបញ្ជាក់ថា «បុគ្គលដែលបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៖

១.ត្រូវបន្តធ្វើចត្តាឡីស័កនៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជន ដែលមានបន្ទប់ដាច់ដោយឡែកមានខ្យល់ចេញចូលល្អឲ្យបាន១៤ទៀតយ៉ាងហ្មត់ចត់និងត្រឹមត្រូវ។

២.ហើយត្រូវវិលត្រឡប់មកមន្ទីរពេទ្យដើម្បីធ្វើតេស្តយកវត្ថុវវិភាគឡើងវិញនៅថ្ងៃទី១៣»។
គិតត្រឹមថ្ងៃទី១៨ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៥៤១នាក់ ជាសះស្បើយ៨៩៨នាក់ អ្នកកំពុងព្យាបាល៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here