ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២០ មីនានេះបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៥៤នាក់បន្ថែមទៀតក្នុងនោះ
ករណីឆ្លងសហគមន៍ ៥៣នាក់(ភ្នំពេញ (29) កណ្ដាល (23) ព្រះសីហនុ (1)) និងអ្នកដំណើរពីបរទេស ១នាក់ និងមានអ្នកជាសះស្បើយ ១៨នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៦៣២ នាក់
អ្នកជាសះស្បើយ ៩៣៥ នាក់ អ្នកកំពុងព្យាបាល៦៩២ នាក់និងអ្នកស្លាប់៣ នាក់៕






