ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៨នាក់ថែមទៀត ខណៈអ្នកជំងឺ១៥នាក់បានជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមម៉ោង៧ៈ០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,៦៩០នាក់ ស្រី៧០៤នាក់ ប្រុស៩៨៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៥០នាក់, អ្នកជំងឺ៧៣៥នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់៣នាក់៕






