ត្រីរាជ ជាប្រភេទត្រីទទួលរងគ្រោះថ្នាក់ ជិតផុតពូជបំផុត

0
8

ភ្នំពេញ៖ ត្រីរាជដែលជាប្រភេទត្រីទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយជាប្រភេទត្រីបន្លាស់ទីទឹកសាបធំជាងគេក្នុងពិភពលោក អាចមានប្រវែងរហូតដល់ ០៣ ម៉ែត្រ និងទម្ងន់រហូតដល់ ៣០០ គីឡូក្រាម។ នេះបើយោងតាមអង្គការWWF។

អង្គការដដែលបន្ថែមថា ជារៀងរាល់ឆ្នាំ ចាប់ពីខែតុលា ដល់ខែធ្នូ ត្រីរាជបន្លាស់ទីពីអាងទន្លេមេគង្គក្រោម ទៅកាន់ទន្លេមេគង្គខាងលើ ភាគឥសាននៃប្រទេសកម្ពុជា និងអាចឆ្លងទៅដល់ប្រទេសឡាវ និងថៃ ដើម្បីពងកូន។

ត្រីរាជរងការគំរាមកំហែងចម្បងៗដូចជា ការនេសាទហួសកម្រិត ការបាត់បង់ទីជម្រកធម្មជាតិ និងការរីករាលដាលសេណេទិចពូជមិនសុទ្ធចូលទៅកាន់ប្រភេទពូជសុទ្ធក្នុងទីជម្រកធម្មជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here