លោក ពេជ្រ ស្រស់ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOM ដែលបានស្លាប់ដោយសារកូវីដ

0
64

ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOMដែលឌីជេ BOOM បានស្លាប់ដោយសារ COVID-19នាព្រឹកនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ ដែលឌីជេ BOOM អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០២១នេះថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារឌីជេ BOOMដែលឌីជេ BOOM បានស្លាប់ដោយសារ COVID-19 សូមបងប្អូនជនរួមជាតិ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះមេរោគ COVID-19 ពីព្រោះមេរោគនេះគឺវាវាយប្រហារមិនស្គាល់ចាស់ឬក្មេងនោះទេ។សូមវិញ្ញាណក្ខន្ធឌីជេ BOOM ចូលទៅកាន់សុគតិភពផងចុះ🙏🙏🙏”។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់, ស្លាប់ចំនួន៧នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here