ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីក្នុងសហគមន៍រហូតដល់ ៩៦នាក់ ខណៈអ្នកជំងឺចំនួន ១៨នាក់បានជាសះស្បើយ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ មីនានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៩៦៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១០៧៤នាក់ អ្នកកំពុងព្យាបាលចំនួន ៨៨៨នាក់ និងអ្នកស្លាប់ ៨នាក់៕







