ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៣៧នាក់ទៀត ខណៈមានអ្នកជាសះស្បើយ ៤៩នាក់

0
6

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៣៧នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ៣៥នាក់ និងអ្នកដំណើរពីបរទេស ២នាក់ ខណ:មានអ្នកជាសះស្បើយ ៤៩នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ មេសានេះ បានឲ្យដឹងថា អ្នកឆ្នងថ្មីទាំង ៣៧នាក់នោះមាននៅភ្នំពេញ ៣០នាក់ កណ្ដាល ៣នាក់ និងព្រះសីហនុ ២នាក់។

សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៤៧៧នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ១២៤០នាក់ អ្នកកំពុងព្យាបាល ១២១៩នាក់ និងមានអ្នកស្លាប់ ១៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here