ខំ​ទៅ​ស៊ីឈ្នួល​ធ្វើចំការ​គេ​ ចុងក្រោយ​ស្លាប់​ដោយសារ​ដើមឈើ​រលំ​កិន​

0
139
ខំ​ទៅ​ស៊ីឈ្នួល​ធ្វើចំការ​គេ​ ចុងក្រោយ​ស្លាប់​ដោយសារ​ដើមឈើ​រលំ​កិន​

កោះកុង​៖ បុរស​ម្នាក់​បាន​ស្លាប់​ ដោយសារ​ដើមឈើ​រលំ​កិន​សង្កត់ពីលើ​ នៅ​ចំណុច​ព្រែ​កស្ងរ​ ស្ថិតនៅ​ក្នុង​ភូមិ​ជ្រោយប្រស់​ ឃុំ​ជ្រោយប្រស់​ ស្រុក​កោះកុង​ ខេត្តកោះកុង​ កាលពីមុន​ថ្ងៃត្រង់​ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ។

នេះ​បើ​តាម​ប្រភព​ពី​នគរបាល​ខេត្តកោះកុង​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ជនរងគ្រោះ​ ឈ្មោះ​ ទូច​ ថេង​ ភេទប្រុស​ អាយុ៤៩ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​ មក​សុី​ឈ្នួល​កាប់​រាន​ដី​ធ្វើចំការ​ នៅ​ចំណុច​ខាងលើ​។

ក្នុង​នោះ​កម្លាំង​អធិការដ្ឋាន​ស្រុក​និង​កម្លាំង​នគរបាល​ប៉ុ​ស្ដិ៍​រដ្ឋបាល​ឃុំ​ជ្រោយប្រស់​ អាជ្ញាធរ​ ភូមិ​-ឃុំ​-ពេទ្យ​ប៉ុ​ស្ដិ៍​សុខភាព​ជ្រោយប្រស់​ បាន​ចុះទៅ​ដល់កន្លែង​កើតហេតុ​ ហើយ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​និង​បញ្ជាក់​ថា​ ជនរងគ្រោះ​ខាងលើ​ ពិតជា​បាន​ស្លាប់​ដោយសារ​ឈើរលំ​កិន​សង្កត់ពីលើ​ពិតប្រាកដ​មែន​ ។ ក្រោយ​ពិនិត្យ​រួចរាល់​កម្លាំង​សម្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ជនរងគ្រោះ​ទៅ​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណីយ៍​៕

ប្រភព​៖ Huy​ Bunleng​

LEAVE A REPLY

Please enter your comment!
Please enter your name here